អភិបាលស្រុកព្រៃនប់ កោតសរសើរនិងអបអរសាទរសិស្សប្រឡងជាប់និទ្ទេស A ចំនួន ៣រូប

N
news4kh
ខេត្តព្រះសីហនុ ៖ លោក អ៊ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានសម្តែងនូវការកោតសរសើរ និងអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន ៣រូប មកពីវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ក្នុងខេត្តព្រះសីហនុ។ ការទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នេះ គឺជាមោទនភាពដ៏ធំធេងសម្រាប់ស្រុកព្រៃនប់ ក៏ដូចជាខេត្តព្រះសីហនុទាំងមូល ដែលស្តែងឲ្យឃើញពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ការយកចិត្តទុកដាក់បង្រៀនបណ្តុះបណ្តាលពីសំណាក់លោកគ្រូ អ្នកគ្រូ និងការគាំទ្រយ៉ាងពេញទំហឹងពីមាតាបិតាអាណាព្យាបាល។ លោកអភិបាលស្រុកក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យបន្តខិតខំរៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ។
PREAH SIHANOUK - The Governor of Prey Nob District expressed high praise and warmest congratulations to three high school students who achieved Grade A in the High School Diploma Examination from Prey Nob High School in Preah Sihanouk province. This outstanding academic achievement brings immense pride to Prey Nob district and the entire province, reflecting the dedication and hard work of the students, the devoted instruction from their teachers, and the strong support from their parents. The district governor encouraged the top-performing students to continue striving for excellence in their higher education studies to become vital human resources for national development.
1522.335 SRY
Khmer Dispatch
Write your comment...

Comments